អកុសលកម្មបទ១០

Tuesday 12 March 2019 - 12:43:15 AM

តើ​អ្វីទៅ​ជាអកុសល​កម្មបថ​?​ ​គន្លង​ ​ឬ​ផ្លូវ​នៃ​អំពើ​ជាអកុសល​ ​ហៅថា​ ​អកុសលកម្មបថ​មាន១០យ៉ាងគឺ​ ​កាយទុច្ចរិត​ ​អំពើអាក្រក់​ដែល​សំរេច​ដោយ​កាយ​ ​មាន​ ​៣យ៉ាង​,​ ​វចីទុច្ចរិត​ ​អំពើអាក្រក់​សម្រេច​ដោយ​វាចា​មាន៤យ៉ាង​,​ ​មនោ​ទុច្ចរិត​ ​អំពើអាក្រក់​ដែល​សម្រេច​ដោយចិត្ត​មាន៣យ៉ាង​។​ ​យ៉ាង​នី​មួយ​ៗ​មាន​ដូចតទៅ​៖​

​កាយទុច្ចរិត៣​
​១​-​បា​ណា​តិ​បា​តា​ ​កិរិយា​សម្លាប់សត្វ​មានជីវិត​ដោយ​កាយ​ ​ឬ​ប្រើ​គេ​ឲ្យ​ធ្វើ​ដោយ​វាចា​។​
​២​-​អទិន្នា​ទានា​ ​កិរិយា​លួច​យក​នូវ​វត្ថុ​ដែលគេ​មិនបាន​ឲ្យ​ដោយ​កាយ​ ​ឬ​ដោយ​វាចា​។​
​៣​-​កា​មេ​សុ​មិច្ឆា​ចា​រា​ ​កិរិយា​ប្រព្រឹត្ដ​ខុស​ក្នុង​កាម​ទាំងឡាយ​ដែល​មិនមែន​ជា​កម្មសិទ្ធិ​របស់​ខ្លួន​។​

​វចីទុច្ចរិត៤​
​១​-​មុសា​វា​ទា​ ​កិរិយា​ពោល​ដោយ​ពាក្យ​កុហក​។​
​២​-​បិ​សុ​ណា​វាចា​ ​កិរិយា​ពោល​ពាក្យ​ញុះញង់​ ​ស៊កសៀត​បំបែកបំបាក់​គេ​។​
​៣​-​ផរុសវាចា​ ​ក​រិយា​ពោល​ពាក្យ​អាក្រក់​ ​ទ្រគោះបោះបោក​ជេរប្រទេច​ជាដើម​។​
​៤​-​សម្ផ​ប្ប​លា​បា​ ​កិរិយា​ពោល​ពាក្យ​រោយរាយ​ឥតប្រយោជន៍​។​

​មនោ​ទុច្ចរិត៣​
​១​-​អភិជ្ឈា​ ​ចិត្ដ​សំឡឹង​រំពៃ​ចំពោះ​ទ្រព្យរបស់​អ្នកដទៃ​ដោយ​គិត​បម្រុង​នឹង​ឲ្យបាន​មក​ជា​របស់​ខ្លួន​។​
​២​-​ព្យាបាទ​ ​ចិត្ដ​ចងគំនុំ​គំ​គួន​ ​គឺ​ប៉ង​ចង់​ឲ្យ​អ្នកដទៃ​ដល់​នូវ​សេចក្ដីវិនាស​។​
​៣​-​មិច្ឆាទិដ្ឋិ​ ​គំនិត​យល់​ខុស​ ​ហើយ​ប្រកាន់​ថា​ជា​ត្រូវ​។​


Others